ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្រោមការដឹកនាំរបស់លោក Marcelo Bielsa បានយកឈ្នះបូលីវី ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន MetLife នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ពូល C នៃព្រឹត្តិការណ៍ Copa América 2024។

ដូច្នេះក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្លាយជាប្រទេសទី៣ បន្ទាប់ពីអាហ្សង់ទីន និងវ៉េណេស៊ុយអេឡា កក់កៅអីវគ្គ៨ក្រុមចុងក្រោយ Copa América 2024 មុនគេ ទោះបីសល់១ប្រកួតទៀតក៏ដោយ។

២ប្រកួតរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ៖
– អ៊ុយរូហ្គាយ ៣-១ ប៉ាណាម៉ា
– អ៊ុយរូហ្គាយ ៥-០ បូលីវី។

តារាងចំណាត់ថ្នាក់ពូល C នៃពានរង្វាន់ Copa América 2024៖

១. អ៊ុយរូហ្គាយ ២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
២. សហរដ្ឋអាមេរិក ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
៣. ប៉ាណាម៉ា ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
៤. បូលីវី ២ប្រកួត ចាញ់២ មិនមានពិន្ទុ។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក៕

Share.