ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ក្រោយការដឹកនាំរបស់លោក Koji Gyotoku ជនជាតិជប៉ុន ជាគ្រូបង្វឹក បាន​យក​ឈ្នះ U16 ប្រ៊ុយណេ ក្នុង​លទ្ធផល ៦ល់និង០ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់ ASEAN U-16 Boys Championship 2024 ម៉ោង ក្នុងកីឡដ្ឋាន Sriwedari នៅប្រទេសឥណ្ឌូណេស៊ី។

ជ័យជម្នះលើក្រុម U16 ប្រ៊ុយណេ នេះ បាន​ធ្វើ​អោយ U16 កម្ពុជា ឡើង​ឈរ​ជាក្រុមលេខ១ ល្អក្នុងពូល B បណ្ដោះអាសន្ន ដោយឆ្លងកាត់ ៣ប្រកួត ឈ្នះ២ ស្មើ១ មាន ៧ពិន្ទុ។ ខណ:ក្រុម U16 វៀតណាម បាន​យក​ឈ្នះ ក្រុម U16 មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៥ទល់និង១ ឡើងឈរកំពូលតារាង។

តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖

  1. វៀតណាម ៣ប្រកួត ឈ្នះ២ ស្មើ១ មាន ៧ពិន្ទុ
  2. កម្ពុជា ៣ប្រកួត ឈ្នះ២ ស្មើ១ មាន ៧ពិន្ទុ
  3. មីយ៉ាន់ម៉ា ៣ប្រកួត ឈ្នះ១ ចាញ់២ មាន ៣ពិន្ទុ
  4. ប្រ៊ុយណេ ៣ប្រកួត ចាញ់៣ មិនទាន់មានពិន្ទុ។

២ប្រកួត កន្លង​មក​របស់​ក្រុមគោព្រៃជំទង់កម្ពុជា បន្តធ្វើ​បាន​ល្អ​ពោល​គឺ​បាន​ប្រកួត ឈ្នះមីយ៉ាន់ម៉ា និងជាមួយ​ស្មើ​គ្នា​ជាមួយ​ក្រុម​វៀតណាម ក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ។

លទ្ធផល ២ប្រកួតរបស់ក្រុមកម្ពុជាកន្លង​មកក្នុងពូក B មាន៖

ថ្ងៃទី២២ ខែមិថុនា៖ កម្ពុជា ២-១ មីយ៉ាន់ម៉ា
ថ្ងៃទី២៥ ខែមិថុនា៖ កម្ពុជា ១-១ វៀតណាម​

ក្រុមលេខ ២ល្អបណ្តោះអាសន្ន៖

  1. កម្ពុជា ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
  2. ឡាវ ៣ប្រកួត ឈ្នះ២ ចាញ់១ ៦ពិន្ទុ
  3. អូស្រ្តាលី ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ។

តែយ៉ាងណាយើងរងចាំអ៊ុតមើល ការប្រកួត​ពូល C រវាងក្រុម U16 ថៃ ប៉ះក្រុម U16 ម៉ាឡេស៊ី និង ក្រុម U16 ទីម័រខាងកើត ប៉ះ​ក្រុម U16 អូស្រា្តលី នៅ​ថ្ងៃទី២៩ មិថុនា ២០២៤ វេលាម៉ោង ៣:០០នាទីរសៀល ដើម្បី​រក​ក្រុម​លេខ២ ល្អដើម្បី​ឡើង​ទៅ​កាន់​វគ្គ ៤ក្រុម​ចុងក្រោយ។

គួរដឹងថាពានរង្វាន់ ASEAN U-16 Boys Championship 2024 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១២ប្រកួតចូលរួម៕

Share.