ភ្នំពេញ ៖ បុរសចំណាស់ជនជាតិចិនម្នាក់ ផឹកស្រាស្រវឹង ខឹងឈ្លោះរករឿងប្រពន្ធក្មេង បែជាលោតហក់ពីលើផ្ទះជាន់ទី១ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ៣០ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមពលរដ្ឋក្បែរខាងគ្រាន់តែឱ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះជាជនជាតិចិន ផឹកស្រាស្រវឹង ហើយខឹងឈ្លោះរករឿងប្រពន្ធវ័យក្មេង សនរាប់តែមួយសន្ទុះក្រោយមក បែជាឡើងលោតហក់ចុះពីលើផ្ទះជាន់ទី១ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បង្កឱ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុភ្លាមៗ បានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.