ក្រុមបាល់ទាត់ជម្រើសជាតិស្វីស និងម្ចាស់ផ្ទះអាល្លឺម៉ង់ បានចាប់ដៃគ្នាឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ក្រោយធ្វើបានល្អដូចគ្នានៅវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី២៩ ឈានចូលព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ៖

  • ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
  • អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion។

គូបន្ទាប់សម្រាប់វគ្គ១៦ក្រុមចុងក្រោយ៖

  • ២៩ មិថុនា អង់គ្លេស vs ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
  • ៣០ មិថុនា អេស្ប៉ាញ vs ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
  • ៣០ មិថុនា បារាំង vs បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
  • ១ កក្កដា ព័រទុយហ្គាល់ vs ស្លូវេនី នៅកីឡដ្ឋាន Waldstadion
  • ១ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena
  • ២ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.