ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ៖

  • ២៩ មិថុនា អង់គ្លេស vs ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke ម៉ោង ១១:០០យប់
  • ៣០ មិថុនា អេស្ប៉ាញ vs ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion ម៉ោង ២:០០រំលងអធ្រាត្រ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ៖

  • ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
  • អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

  • ៣០ មិថុនា បារាំង vs បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
  • ១ កក្កដា ព័រទុយហ្គាល់ vs ស្លូវេនី នៅកីឡដ្ឋាន Waldstadion
  • ១ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena
  • ២ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.