សិល្បៈជាតិ​៖ ឆ្លងកាត់​ការ​ប្រកួត​ដ៏ស្វិតស្វាញ​ជា​ច្រើន​សប្ដាហ៍​ ទីបំផុត​ បេក្ខជន​ នាង​ សម្បត្តិ​ បាន​ក្លាយ​ជា​ម្ចាស់​ពាន Road 2 the Star រដូវកាល​ទី៣ ក្រោម​ការ​​ជួយ​បង្ហាត់​បង្ហាញ​និង​ជ្រោម​ជ្រែង​ពី​គណៈ​កម្មាករ​ទាំង​៣​រូប​មាន​ លោក​ នីកូ កញ្ញា ស៊ីន យូប៊ីន និង​ លោក P-sand។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤ កម្មវិធី​ប្រកួត Road 2 The Star រដូវកាលទី៣ បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឆ្លងកាត់​ការ​ប្រកួត ពី​មួយ​សប្ដាហ៍​ដើម្បី​ដុះខាត់ និង​ជ្រើសរើស​យកបាន​បេក្ខភាព​ឆ្នើម​លើ​ឆ្នើម​ កាន់ពាន​ជា​ម្ចាស់​ពាន​នៃ​កម្មវិធី​ Road 2 the Star ទីបី​។ នៅរាត្រី​ផ្ដាច់​ព្រ័ត្រក្នុង​ចំណោម​ភ្ញៀវកិត្តិយសនិង​អ្នក​​គាំទ្រ​ដ៏ច្រើន​កុះករ បេក្ខភាព​ខ្លាំង​៣​រូប​បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​មាន​តែ​បេក្ខភាពម្នាក់​គត់​ដែល​អាច​ក្លាយ​ជា​ម្ចាស់​ពាន​នៃ​កម្មវិធី។

ទីបំផុត​បេក្ខជន​ដែល​មាន​សំឡេង​បោះឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​លើស​គេ​ ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ទី៣ គឺ​បេក្ខជន​នាង​សម្បត្តិ​ ដែល​មាន​លេខ​សម្គាល់​ RS-03 ខណៈ​ដែល​បេក្ខជន​ RS-01 ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ រីឯបេក្ខភាព​ និង​លេខ​៣ បាន​ទៅលើបេក្ខជន​ RS-06 ផាមមី។

សម្រាប់​បេក្ខជន​ នាង សម្បត្តិ ធ្លាប់​ឈ្នះ​បេះដូង​អ្នក​គាំទ្រ និង​មាន​ហ្វេន​ៗ​ស្រលាញ់​ ចូលចិត្ត​យុវជន​មុខ​សង្ហា​រូប​នេះ​ច្រើន​លើសលប់​ម្ដង​ហើយ ព្រោះ​ធ្លាប់​បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​ The Voice Cambodia រដូវកាល​ទី៣ ប៉ុន្តែ​កាល​នោះ មិន​អាច​ឈោង​ចាប់​ដល់​ក្ដីសុបិន​ ក្លាយ​ជា​ម្ចាស់​ពាន​ ដោយ​របូត​ពាន​ឱ្យ​ទៅ​ យុវតី លឹម សេរីហាន់នីកា យ៉ាងណាមិញ បរាជ័យ​ពីអតីតកាល​ គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ជោគជ័យ​នៅ​​ក្នុង​បច្ចុប្បន្ន​កាលនេះប៉ុណ្ណោះ ព្រោះ​សម្បត្តិ​នៅតែមិន​បោះបង់ចោល​ការ​តស៊ូ ព្យាយាម និង​ពិសោធន៍​ឱ្យ​មនុស្ស​ជុំវិញខ្លួន​បាន​មើល​ឃើញ​ថា​ សម្បត្តិ​ មានទេពកោសល្យ​ និង​សម្បត្តិភាព​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ពាន​​នៃ​កម្មវិធី Road 2 the Star រដូវ​កាល​ទីបី។

Share.