ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទម្លាក់ស្លូវ៉ាគី ខណ:អេស្ប៉ាញ ទម្លាក់ហ្សកហ្ស៊ី នៅវគ្គ១៦ក្រុមចុងក្រោយ ដឹកដៃគ្នាឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024៖
– អង់គ្លេស ២-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
– អេស្ប៉ាញ ៤-១ ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
– ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
– អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

  • ១ កក្កដា បារាំង vs បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
  • ២ កក្កដា ព័រទុយហ្គាល់ vs ស្លូវេនី នៅកីឡដ្ឋាន Waldstadion
  • ២ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena
  • ៣ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena។

ក្រុមត្រូវជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
  • ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស៕

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី។

Share.