ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024៖
– បារាំង ១-០ បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
– ព័រទុយហ្គាល់ ០-០ (៣-០) ស្លូវេនី នៅកីឡដ្ឋាន Waldstadion
– អង់គ្លេស ២-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
– អេស្ប៉ាញ ៤-១ ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
– ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
– អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion
– រ៉ូម៉ានី ០-៣ ហូឡង់ នៅកីឡដ្ឋាន Allianz Arena
– អូទ្រីស ១-២ ទួរគី នៅកីឡដ្ឋាន Red Bull Arena។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ហូឡង់ ប៉ះ ទួរគី។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.