បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតដាក់ទីតាំងត្រួតពិនិត្យចល័ត នូវអាវុធគ្រឿងផ្ទុះ ក្មេងទំនើង វាស់ជាតិអាល់កុល និងទប់ស្កាត់គ្រឿងញៀន នៅយប់ថ្ងៃទី29 ខែមិថុនា ឆ្នាំ2024 នៅកែងការ៉ាស់សាំងសាំបូរី ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

លោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជាការយកចិត្តទុកដាក់ ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងប្រចាំបញ្ជា នៃកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងផែនចរារណ៍ តែងតែដាក់កម្លាំងធ្វើការត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ ក្មេងទំនើង វាស់ជាតិអាល់កុល និងសារធាតុញៀន និងសហការជាមួយកម្លាំងប៉ុស្តិ៍ចុះល្បាតតាមភូមិដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូពប្រជាពលរដ្ឋ។ 

លោក អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖  នៅយប់ថ្ងៃទី29 ខែមិថុនា ឆ្នាំ2024 គោលដៅត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ ក្មេងទំនើង និងវាស់ជាតិអាល់កុលនៅចំណុចកែងការាសសាំងសាំបូរី ធ្វើត្រួតពិនិត្យ ម៉ូតូបានចំនួន ៧២គ្រឿង ,កង់បីផាសអាប់បានចំនួន ៣០គ្រឿង, រថយន្តបានចំនួន ២៥គ្រឿង ក្នុងប្រតិបត្តិការនេះគឺប្រព្រឹត្តិទៅដោយរលូនពុំមានអ្វីគួរកត់សំគាល់ពាក់ព័ន្ធនិងបទល្មើសឡើយ ក្នុងការត្រួតពិនិត្យនោះ កម្លាំងបានធ្វើការណែនាំអប់រំដល់ប្អូនៗ ឲ្យចៀសឆ្ងាយពីបទល្មើសផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.