ស្វាយរៀង ៖ បុរសជាកម្មកររោងចក្រម្នាក់ បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរឋបេទ្យ បន្ទាប់ពីជិះម៉ូតីហុងដាឌ្រីមទៅធ្វើការងាររោងចក្រ លឿនជ្រុលទៅបុកពីមុខរថយន្តដឹកអ្នកដំណើរ ប្រភេទ៤៥កៅអី កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តាមផ្លូវ១១៤ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ជនរងគ្រោះមានឈ្មោះ ទាប គង្គា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានស្លាប់ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1T-2027 ធ្វើដំណើរពីលិចទៅកើត ឆ្ពោះទៅធ្វើការងាររិងចក្រ ដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយភាគីខាងរថយន្ត ដឹកអ្នកដំណើរ ប្រភេទ៤៥កៅអី ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9889 បើកច្រាសទិសគ្មា ពីកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ជាអកុសលបានស្លាប់បាត់ជីវិត សមត្ថកិច្ចទៅពិនិត្យ ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅអ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.