ព្រៃវែង ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារទុស្សេចរន្តអគ្គិសនី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅនៅភូមិត្រើយង័រ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡឹក បាន ភេទប្រុស អាយុ៨៤ឆ្នាំ រស់នៅផ្ទះកើតហេតុ សាងសង់ពីឈើប្រក់ក្បឿង ទំហំ៥ម៉ែត្រx១២ម៉ែត្រ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ឆាបឆេះផ្ទះអស់ទាំងស្រុង ។ ក្នុងហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភកលើង ការពារឆេះរាលទៅផ្ទះផ្សេង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.