ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ dreamសង់២គ្រឿងបុកគ្នាយ៉ាងពេញលំហឹងបណ្ដាលឱ្យយុវតីម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែក៣នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៖៣០ នាទីរសៀលថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០២៤ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តឧត្តុង ចំការដូង​ តាមបណ្ដោយផ្លូវ ២១៧ ភូមិភូមិថ្មី​ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា​ ឌ្រីមសង់ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1I -8706 ចេញពីច្រកក្លោងទ្វារវត្តឧត្តុង ចំការដូងឆ្លង ផ្លូវ២១៧ បំណងបត់ឆ្វេង​ ខណៈនោះក៏មានយុវតី៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពាក់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង​ 1I -1835 ជិះតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសង់បើកបរដោយបុរសខាងលើឆ្លងផ្លូវបណ្ដាលឱ្យយុវតីម្នាក់រងរបួសធ្ងន់ ហើយមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសស្រាល​ ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាម៊ុយរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យរុស្សីភ្លាមៗ​ ហើយអ្នករបួសស្រាលត្រូវបានមិត្តភក្កិដឹកទៅលាងរបួសនៅពេលបង្អែកដង្កាផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោរចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងាទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោណរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.