ភ្នំពេញ ៖ ហាងចិនមួយកន្លែង សង្ស័យលួចបើកលេងល្បែងសុីសងខុសច្បាប់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះទៅបង្ក្រាប រហូតដល់ឃាត់ខ្លួនជនជាតិចិន ខ្មែរ ច្រើននាក់។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅហាងមួហកន្លែង យុីហោ កំពូលតារា ទីក្រុងកម្សាន្ត ស្ថិតនៅតាមផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ខបានឱ្យដឹងថា ទីតាំងខាងលើ លួចបើកលេងល្បែងសុីសងដោយខុសច្បាប់ ប្រមូលផ្តុំដោយជនជាតិចិន ហើយច្រើនលើកច្រើនសារ គេឃើញមានជម្លោះគ្នា ទើបនៅយប់នេះ កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកុច្ច ចុះទៅបង្ក្រាប ឃាត់ខ្លួនជនជាតោចិនច្រើននាក់ ។ ការឃាត់ខ្លួនមនុស្សនៅចំណុចខាងលើ បានចំនួន២៦នាក់ ក្នុងនោះជនជាតិចិន៦នាក់ ជនជាតិខ្មែរ ជាបុគ្គលិក ចំនួន២០នាក់ នាំយកទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាន ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.