សិល្បៈ​អន្តរជាតិ៖ តារាសម្ដែង​ Huang Xiaoming អតីតស្វាមីតារា​សម្ដែងស្រី Angelababy ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​បណ្ដើរ​មិត្តស្រី​នាង Yeke ក្រោយ​ពី​ឡើង​ទទួល​ពាន​រង្វាន់​ Best Actor Award រួច។

កាល​ពី​ថ្ងៃ​អង្គារ​ តារា​សម្ដែង​វ័យ​៤៧ ឆ្នាំ​ និ​ង មិត្តស្រី​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ ក្រោយ​ក្រុម​កាសែត​​របស់​ Sohu បាន​ថត​ឆ្មក់​បាន​រូប​ភាព​លោក​ក្រោយ​ឈ្នះពាន​រង្វាន់​ក្នុង​កម្មវិធី​ Shanghai International Film Festival ​រួច​បាន​បណ្ដើរ​គ្នា​ត្រសង​ជាមួយ​នឹង​មិត្ត​ស្រី​ ក្រោយ​ចប់​កម្មវិធី​ប្រគល់ពាន​លោក​​បានចាកចេញ​ពី​ ស៊ាងហៃ ដោយ​មាន​មិត្ត​ស្រី​ចាំ​ទទួល​ស្វាគមន៍​លោក​នៅព្រលានយន្តហោះ​ ជាមួយ​នឹង​បាច់​ផ្កា ដើម្បីជា​ការ​សាទរ​ជោគជ័យ​របស់​លោក​។

លោក Huang និងកញ្ញា Ye បាន​រក្សា​ចំណងស្នេហ៍​យ៉ាងរឹងមាំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ដោយ​ថ្មីៗ​នេះ​ កញ្ញា Ye ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ទៅ​លេង​លោក​ដល់​កន្លែង​ថត និង​ជួបជុំ​ញ៉ាំអាហារ​ជាមួយ​នឹង​មិត្ត​ភក្ដិ​របស់​លោក​។ រំលឹក​ឡើងវិញ​ ចំណងស្នេហ៍របស់​អ្នក​ទាំង​ពីរនេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពីហ្វេន​ ដោយ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​បាន​ចោទ​ប្រកាន់​ថា​កញ្ញា Ye គឺជា​ជនទីបី ដែល​ចូល​មក​ធ្វើ​ឱ្យ​គ្រួសារ​ដ៏មាន​សុភមង្គល​រវាង​ Huang Xiaoming និង​ Angelababy ដើរ​ដល់​ផ្លូវបំបែក​៕

Share.