ភ្នំពេញ: អគ្គិភ័យបានឆាបឆេះតូបលក់ដូរសម្ភារ: គ្រឿងសំណង់មួយកន្លែងនៅផ្សារទួលគោកបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្នុងផ្សារ រត់ចែកជើងគ្នាជួយយកបំពង់ពន្លត់អគ្កិភ័យជួយបាញ់ទប់ស្លាត់និងប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យដើម្បីចេញជួយបាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ស្ថិតនៅចំណុចផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញផ្សែងហ៊ុយខ្មួលខ្មាញ់ចេញពីតូបលក់ដូរគ្រឿងសំណង់ខាងលើចេញជាអណ្ដាតភ្លើង ក៏នាំគ្នាជួយយកទឹកនឹងបំពង់ពន្លត់អគ្គិភ័យជួយបាញ់ទប់ស្កាត់ដោយមិនអាចគ្រប់គ្រងភ្លើង នឹងប្រញាប់រាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យអោយចេញជួយបាញ់ពន្លត់ការពារដាលកាន់តែខ្លាំង បន្ទាប់មករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុជួយបាញ់ពន្លត់ឱ្យរលត់ទៅវិញភ្លាមៗ។

ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញជួយបាញ់ពន្លត់ឱ្យរលត់ទៅវិជាស្ថាពរមិនរាលដាល់តូបអ្នជិតខាងនោះទេ ហើយក៏មិនមានអ្នករងរបួសនៅក្នុងហេតការណ៍នេះដែរ ចំពោះមូលហេតុដែលបង្កឱ្យឆាបឆេះតូបលក់ដូរសម្ភារៈគ្រឿងសំណង់ខាងលើនេះនិងទំហំខូចខាតសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវលំអិត៕

អត្ថបទ៖ សេងហ សាវី

Share.