អារ្យធម៌ខ្មែរ៖ ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125335/449780329_872296841387669_1341229634903567860_n-1024x682.jpg)
យ៉ាងណាមិញ តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។
ដោយសារអាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង។ ពេលបច្ចុប្បនេះ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។ ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125338/449717681_872296794721007_157909226816050183_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125342/449788408_872296754721011_7375609251720355749_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125347/449698169_872296688054351_7228834180854539139_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125351/449780178_872296651387688_5770738972331147238_n-682x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125355/449777270_872296611387692_3813382341644595913_n-682x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125359/449528582_872296504721036_6894073007088842040_n-682x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125403/449719624_872296484721038_2578391615992115423_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125408/449783772_872296454721041_7692708881312462652_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125412/449233795_872296441387709_2059355821611827449_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125416/449713598_872296394721047_4986658597385215288_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125421/449698470_872296334721053_6800335278291139164_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125426/449820883_872296294721057_1956685019749962986_n-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/07/03125430/449822637_872296168054403_5162073509059364670_n-1024x682.jpg)
សូមបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរចេញពីប្រាសាទបាយ័នស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ៧០០ម៉ែត្រ និងពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ៨០០ម៉ែត្រ៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)