សិល្បៈជាតិ៖ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន R.C LOGÀN បានរៀបចំកម្មវិធីជំនួបពិសារអាហារសាមគ្គីជូនតារាសិល្បៈដែលមានវ័យជ្រេប្រមាណជាង ២០ រូបហើយពួកគាត់សុទ្ធតែបាត់មុខឈឹងពីវិស័យសិល្បៈ។

ក្រៅពីពិសារអាហារឆ្ងាញ់ៗហើយនោះ R.C LOGÀN ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងប្រកាសផ្ដល់ការងារមួយចំនួនជូនពួកគាត់ផងដែរ។

សូមជម្រាបថា ក្រៅពីកម្មវិធី ជំនួបតារាសិល្បៈចាស់ៗ និងពិសារអាហារសាមគ្គីហើយនោះ បច្ចប្បន្ននេះ ក្រុមហ៊ុន R.C LOGÀN បានផលិតកម្មវិធីថ្មីសន្លាងដែលមានឈ្មោះថា តាមរកដល់ផ្ទះ ដែលផ្ដោតសំខាន់ទៅការចុះផ្ទាល់ទៅជួបជាមួយតារាសិល្បៈចាស់ៗដែលលោកមានបញ្ហាប្រឈមដូចជា ការបាត់ការងារសិល្បៈ កំពុងមានឈឺប្រចាំ ជួបបញ្ហាខ្វះខាត និងខ្លះទៀតបានបាត់មុខឈឹងពីវិស័យសិល្បៈដោយមិនមានអ្នកឱ្យតម្លៃ និងបារម្ភពីសុខទុកយ៉ាងនោះ កម្មវិធីនឹងចូលខ្លួនទៅជីករករឿងរ៉ាវប្រវត្តិសំខាន់ដែលហ្វេនអ្នកគាំទ្រមិនធ្លាប់បានដឹង។ លោកអ្នកអាចតាមដាននឹងទស្សនាបាននៅលើហ្វេសប៊ុកផេកឈ្មោះ R.C LOGAN  ៕

Share.