ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon នឹងមានភារកិច្ចសំខាន់នៅថ្ងៃនេះ ដោយត្រូវប្រកួតជាមួយក្រុម Falcons AP.Bren របស់ហ្វីលីពីន គឺជាម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ M5 World Championship នៅវគ្គ ៨ក្រុមចុងក្រោយ (Knockout Stage Bracket) នៅក្នុងព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC x E-Sport World Cup។

កម្មវិធីប្រកួតនៅថ្ងៃនេះរួមមាន ក្រុម See You Soon កម្ពុជា ជួបក្រុម Falcons AP.Bren របស់ហ្វីលីពីន នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៣:០០នាទីរសៀល (ម៉ោងនៅកម្ពុជា) ខណ: NIP Flash របស់សិង្ហបុរី នឹងត្រូវជួបក្រុម HomeBois របស់ ម៉ាឡេស៊ី វេលាម៉ោង ៦:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ។

ការឡើងមកកាន់វគ្គ Knockout Stage Bracket នេះគឺជាការបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់ក្រុមកម្ពុជា ក្នុងការចូលរួមជាលើកទី២ របស់ក្រុម See You Soon ដោយលើកទី១ នៅឆ្នាំ២០២២ ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្រុមតំណាងកម្ពុជានេះ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម១២ក្រុមចូលរួម។
ងាកមកការប្រកួតរបស់ក្រុមតំណាងកម្ពុជា See You Soon នៅឆ្នាំ២០២៤នេះ បានចាញ់នៅប្រកួតទី១ និងធ្វើបានយ៉ាងល្អដោយបានយកឈ្នះក្រុម Fnatic ONIC ក្នុងលទ្ធផល ២-០ ដែលជាម្ចាស់ជើងឯកឆ្នាំចាស់ និងយកឈ្នះក្រុមម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ២-០ ក្នុងថ្ងៃតែមួយ។
ជាលទ្ធផលក្រុម See You Soon ឈរនៅលេខ២ ក្នុងពូលនិងដឹកដៃជាមួយក្រុម Selangor Red Giants របស់ម៉ាឡេស៊ី ឡើងមកកាន់វគ្គ Knockout Stage។ សម្រាប់ភារកិច្ចបន្តរបស់ក្រុមតំណាងកម្ពុជា ក្នុងការប្រកួត MSC x E-Sport World Cup ដោយត្រូវជួបក្រុមខ្លាំង Falcons AP.Bren របស់ហ្វីលីពីន នៅថ្ងៃទី១១ កក្កដានេះ។
សម្រាប់ក្រុមដែលបានកក់កៅអីវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ មានដូចខាងក្រោយ៖

រំលឹកថា សម្រាប់ក្រុម See You Soon កម្ពុជា គឺជាក្រុមទី៤ ហើយ ដែលបានបង្ហាញវត្តមានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតកិឡាអេឡិចត្រូនិកលំដាប់ពិភពលោក បន្ទាប់ពីក្រុម Diversity Helheim ក្រុម Impunity KH និងក្រុម BURN x FLASH ។
ខណ:កន្លងមកក្នុងព្រឹត្តិការណ៍ MSC ចំនួន ៧លើក ក្រុមតំណាងកម្ពុជា ធ្លាប់បានចូលរួមចំនួន ៤លើកប៉ុណ្ណោះគឺ៖
នៅឆ្នាំ២០១៩៖ ក្រុម Diversity Helheim ទទួលបានចំណាត់ថ្នាក់លេខ១២
នៅឆ្នាំ២០២១៖ ក្រុម Impunity KH ទទួលបានចំណាត់ថ្នាក់លេខ៦
នៅឆ្នាំ២០២២៖ ក្រុម See You Soon ទទួលបានចំណាត់ថ្នាក់លេខ១១
នៅឆ្នាំ២០២៣៖ ក្រុម BURN x FLASH ទទួលបានចំណាត់ថ្នាក់លេខ៤
គួរបញ្ជាក់ផងដែរថា កាលប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕


