តារាសម្ដែង-តារាចម្រៀង វ័យ ២៨ឆ្នាំ Selena Gomez បានចុះកុងត្រាថតភាពយន្តថ្មីមួយដែលជាស្នាដៃផលិតដោយផលិតករ Drake នេះបើតាមការឱ្យដឹងពីផលិតកម្ម Rare Beauty តាមរយៈយុទ្ធនាការមួយឈ្មោះថា «សុខភាពផ្លូវចិត្ត១០១សម្រាប់អ្នកដែលកំពុងជួបការលំបាកផ្នែកសតិអារម្មណ៍»។
Gomez បានបង្ហើបឱ្យដឹងនៅក្នុងបទថ្លែងការណ៍មួយថានាងដឹងច្បាស់ណាស់ថាបញ្ហានេះជះឥទ្ធិពលបែបណាចំពោះជីវិតមនុស្សម្នាក់ៗដែលកំពុងជួបប្រទះ។ «ខ្ញុំដឹងច្បាស់ណាស់ពេលដែលអ្នកនៅក្មេងហើយត្រូវប្រឈមនឹងភាពតប់ប្រមល់បាក់ទឹកចិត្ត ធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាចនិងឯកោប៉ុណ្ណា»។ Selena បន្តទៀតថា «ពិភពលោកគួរតែដឹងពីបញ្ហាជំងឺផ្លូវចិត្តមួយនេះ។ វាមានសារសំខាន់ដូចជាសុខភាពផ្លូវកាយដូចគ្នា ដូច្នេះខ្ញុំប្រាថ្នាឱ្យអ្នកគ្រប់គ្នាបានយល់អំពីរឿងនេះ មិនមែនត្រឹមតែពាក្យសម្ដីនោះទេតែជាមួយនឹងទង្វើផងដែរ»។
យុទ្ធនាការ Mental Health 101 ឬសុខភាពផ្លូវចិត្ត១០១ បង្កើតឡើងតាមរយៈក្រុមហ៊ុន Rare Beauty របស់ Selena ក្នុងគោលដៅជួយដល់មនុស្សឱ្យភ្ជាប់ទំនាក់ទំនងជាមួយនឹងធនធានដែលពួកគេត្រូវការ ជាពិសេសជួយជំរុញយុវជនក្នុងវិធីមួយណាក៏ដោយដែលពីមុនមកមិនអាចទៅរួច។
Gomez មាន Project សម្ដែងជាច្រើនដែលកំពុងតែបំពេញជាបន្តបន្ទាប់ក្រៅពីថតរឿងរោគចិត្តខាងលើ នាងក៏ត្រូវបញ្ចូលសំឡេងតួអង្គ Mavis ក្នុងភាពយន្តតុក្កតា Hotel Transylvania: Transformania ផងដែរ។
ភាពយន្តថ្មីរបស់ Selena Gomez គឺដំណើរសាច់រឿងថតតាមលំនាំជីវិត អតីត Influencer មួយរូបដែលញៀននឹងលេងបណ្ដាញសង្គមរហូតដល់សារពាង្គកាយរបស់នាងក្លាយជាបំណែកៗ។រឿងថ្មីនេះជាស្នាដៃដឹកនាំរឿងដំបូងរបស់ Petra Collins និពន្ធសេណារីយ៉ូភាពយន្តដោយ Phoebe Fisher , Petra Collins និង Melissa Broder ខណៈ Drake គឺជា excutive producer ជាមួយនឹង Matthew Budman និង Sumiya Keveh ស្ថិតក្នុងផលិតកម្ម Forest Hill Entertainment៕