កណ្តាល ៖ បុរសម្នាក់បានស្លាប់ក្នុងសភាពបែកសាច់ដាច់ខ្ទេច បន្ទាប់ពីរថភ្លើងខ្សែដឹកទំនិញ បើកបុក កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិដើមឫស្ស ឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស មានស្ពាយកាបូបមួយផង ។ ហើយមុនកើតហេតុ ជនរងគ្រោះដើរតាមផ្លូវលំ ស្រាប់តែមានរថយន្តភ្លើងខ្សែដឹកទំនិញ ភ្នំពេញ-ក្រុងព្រះសីហនុ បើកជិតមកដល់ ស្រាប់តែជនរងគ្រោះដើរឡើងលើផ្លូវដែក បណ្តាលឱ្យបុកកិនស្លាប់ បែកសាច់ខ្ទេច មើលលែងស្គាល់ ។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅ ដើម្បីពិនិត្យស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ ។

អត្ថបទ៖ តាតុងសែនជ័យ

