ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ខណ:ពេលនេះឃើញជើងខ្លាំងចំនួន២ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយគឺ អេស្ប៉ាញ ជួបអង់គ្លេស។

វគ្គផ្តាច់ព្រ័ត្រ Euro 2024៖
– យប់ថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អង់គ្លេស នៅកីឡដ្ឋាន Olympiastadion (Berlin) វេលាម៉ោង ២:០០រំលងអធ្រាត្រ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– អង់គ្លេស ២-១ ហូឡង់
– បារាំង ១-២ អេស្ប៉ាញ។

យោង​តាមការបញ្ជាក់ពីសារព័ត៌មាន AP បានឱ្យដឹងថាលោក François Letexier អាជ្ញាកណ្តាលជនជាតិបារាំង នឹងកាត់ក្តីការប្រកួត​វគ្គផ្តាច់ព្រ័ត្ររវាង​ក្រុមជម្រើសជាតិ​អេស៉្បាញ ទល់នឹងអង់គ្លេស នៃពានរង្វាន់ UEFA EURO 2024 ។

Top Scorers បណ្តោះអាសន្នរបស់ក្រុមទាំង២គឺ៖
– Harry Kane របស់ក្រុមជម្រើសជាតិអង់គ្លេស រកបាន៣គ្រាប់
– Dani Olmo របស់ក្រុមជម្រើសជាតិអេស្ប៉ាញ រកបាន៣គ្រាប់
– Cody Gakpo របស់ហូឡង់
– Ivan Schranz របស់ស្លូវ៉ាគី
– Jamal Musiala របស់អាល្លឺម៉ង់
– Georges Mikautadze របស់ហ្សកហ្ស៊ី។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.