ក្លិបបាល់ទាត់វិសាខា កំពុងឈរកំពូលតារាង បណ្តោះអាសន្នក្រោយយកឈ្នះ ២ប្រកួត ដោយប្រកួតទី១ យកឈ្នះទ័ពលទ្ធផល ៦-១ និងប្រកួតទី២ យកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-០ មាន ៦ពិន្ទុ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន ៦ពិន្ទុដូចគ្នា។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧ បានវិលត្រលប់មកវិញកាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។

សូមជម្រាបថា លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រកួតសប្តាហ៍ទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ គ្រោងនឹងបញ្ជប់នៅខែឧសភា ឆ្នាំ២០២៧ ខាងមុខ ខណៈសមាជិកចូលរួមានចំនួន១១ក្រុមដូចរដូវកាលមុនៗដែរ ។ រូបមន្តនៃការប្រកួតគឺក្រុមដែលជាសមាជិក ត្រូវប្រកួតគ្នាចំនួន២ជុំ ក្នុងដីនិងក្រៅដី ដដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាជើងឯកប្រចាំរដូវកាល៕

