ការប្រកួតកីឡាបាល់ទះ U20 WURKZ Special Volleyball Cup 2026 មណ្ឌលខេត្តកំពង់ធំ បាន​បិទបញ្ចប់​ដោយ​ជោគជ័យ និង​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​តំណាង​មណ្ឌលខេត្តកំពង់ធំ បាន​ទៅលើ​ក្លិបកីឡាបាល់ទះកងពលធំអន្តរគមន៍លេខ៣ ចំណាច់​ថ្នាក់​លេខ២ បាន​ទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ។

ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិត អាំង សិពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ពិធីនេះ​ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងតំណាងចែកចាយផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ប្រចាំខេត្តកំពង់ធំ ព្រមទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករមកពីក្រុមទាំង៨។

ការប្រកួត U20 WURKZ Special Volleyball Cup 2026 មណ្ឌលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាបាល់ទះចំនួន ៨ក្រុម ចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ ប្រកបដោយស្មារតីកីឡា មិត្តភាព និងសាមគ្គីភាព។

  • ចំណាត់ថ្នាក់លេខ១៖ ក្លិបកីឡាបាល់ទះកងពលធំអន្តរគមន៍លេខ៣ ទទួលបាន ពានរង្វាន់ ១ និងថវិកា ១៥.០០០.០០០ រៀល
  • ចំណាត់ថ្នាក់លេខ២៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ទទួលបាន ថវិកា ៥.០០០.០០០ រៀល
  • ចំណាត់ថ្នាក់លេខ៣៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប (រាជសីហ៍អង្គរ) ទទួលបាន ថវិកា ២.០០០.០០០ រៀល
  • ចំណាត់ថ្នាក់លេខ៤៖ ក្លិបកីឡាបាល់ទះអាចារ្យលាក់ខេត្តកំពង់ធំ ទទួលបាន ថវិកា ១.០០០.០០០ រៀល

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 មណ្ឌល់កំពង់ឆ្នាំង ក្រុមទាំងពីរ គឺ​ក្លិបបាល់ទះ​ស្នងការ ន.ប ខេត្តពោធិ័សាត់ និង​ក្លិបបាល់ទះ​ឬទ្ធិសែន​ ខេត្តកំពង់​ឆ្នាំ នឹងត្រូវបន្តទៅប្រកួតនៅមណ្ឌលរាជធានីភ្នំពេញបន្តទៀត។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 នឹង​ចមណើរ​ការ​ប្រកួត​ចំនួន​ ៥មណ្ឌល​ដើម្បី​ស្វែង​រក​ម្ខាស់​ជើង​ឯក​ និង​ជើង​ឯក​រង​ដើម្បី​ឡើង​មក​កាន់​មណ្ឌល​រាជធានី​ភ្នំុពេញ​។

– មណ្ឌលខេត្តកំពង់ឆ្នាំង ៖ ចាប់ពីថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ២០២៦

– មណ្ឌលខេត្តកំពងធំ ៖ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦

– មណ្ឌលខេត្តក្រចេះ ៖ ចាប់ពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២៦

– មណ្ឌលខេត្តតាកែវ ៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៦

– មណ្ឌលខេត្តកោះកុង ៖ ចាប់ពីថ្ងៃទី២-៤ ខែតុលា ឆ្នាំ២០២៦៕

Share.