តារាសម្ដែងរូបស្រស់អ្នកស្រី Angelina Jolie បានផ្ដល់សម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បី The Guardian ដោយក្នុងនោះមានកន្លែងខ្លះ Jolie បានទម្លាយថាអ្នកស្រីធ្លាប់ឈ្លោះគ្នាជាមួយនឹងអតីតស្វាមីដោយសារតែលោក Brad Pitt ទៅពាក់ព័ន្ធនឹង Harvey Weinstein ផលិតករកំពូលរឿងអាស្រូវប្រចាំហូលីវូដ។
សូមចុចអាន រឿងសំខាន់៤ ពី Maddox កូនចិញ្ចឹម ជនជាតិខ្មែរដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រហូលីវូដ!
អ្នកស្រីបានរំលឹកថាអ្នកស្រីធ្លាប់រួមការងារជាមួយនឹងផលិតកររូបនោះក្នុងភាពយន្ត Playing By Heart កាលពីអ្នកស្រីមានអាយុត្រឹម ២១ឆ្នាំ «អ៊ឺម…មិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះទេ គឺ Harvey Weistein ខ្ញុំធ្លាប់បានរួមការងារជាមួយនឹងគេកាលពីអាយុនៅក្មេង»។
អ្នកស្រីបានបន្តរៀបរាប់បន្ថែមទៀតពីបទពិសោធជីវិតរួមការងារជាមួយនឹងផលិតកររូបនោះថា អ្នកស្រីប៊ិះនឹងត្រូវចាប់រំលោភ បើសិនអ្នកស្រីមិនអាចរត់ចេញពីបន្ទប់មកមុនទាន់ពេលវេលា៖ «បើពេលនោះអ្នកអាចរត់គេចចេញពីបន្ទប់នោះរួច អ្នកគ្រាន់តែគិតថាគេប៉ុនប៉ង តែមិនបានធ្វើទេមែនទេ? តែការពិតការព្យាយាមប្រព្រឹត្តិនោះគឺជាការធ្វើបាបមនុស្សស្រីបាត់ទៅហើយ»។
សម្រាប់រឿងនេះអ្នកស្រីបានលើកឡើងបន្តទៀតថា «រឿងនេះពិបាកនឹងបំភ្លេចណាស់ ជារឿងដែលខ្ញុំចាំបាច់ត្រូវតែរត់គេច ខ្ញុំចាំបាច់ត្រូវនៅឱ្យឆ្ងាយពីមនុស្សម្នាក់នោះ ហើយប្រាប់ទៅអ្នកផ្សេងៗទៀត ខ្ញុំបានប្រាប់រឿងនេះទៅ Jonny Lee Miller ស្វាមីទីមួយរបស់ខ្ញុំ ដែលបានផ្ដល់សារៈសំខាន់ចំពោះរឿងនេះ គាត់បានប្រាប់អ្នកផ្សេងៗថាកុំបណ្ដោយឱ្យមនុស្សស្រីណាម្នាក់នៅក្បែរ Harvey តែម្នាក់ឯង។
«ខ្ញុំធ្លាប់ត្រូវបានអញ្ជើញឱ្យសម្ដែងរឿង The Aviator តែខ្ញុំបដិសេធព្រោះរឿងនោះមានពាក់ព័ន្ធនឹងគេម្នាក់នោះ ខ្ញុំឈប់រវល់ឬធ្វើការងារជាមួយគេទៀត តែរឿងស្មុគស្មាញបានចូលមកដល់ពេលដែល Brad Pitt ចូលទៅពាក់ព័ន្ធនឹងបុគ្គលរូបនោះ»។ Brad Pitt បានសម្ដែងភាពយន្តរបស់ Harvey រឿង «Inglourious Basterds» កាលពីឆ្នាំ២០០៩ ហើយក្រោយមកទៀតលោកបានចូលរួមការងារក្នុងភាពយន្តថ្មីមួយទៀតរឿង «Killing Them Softly»
«ពួកយើងឈ្លោះគ្នាព្រោះរឿងនេះ ប្រាកដណាស់គឺខ្ញុំឈឺចាប់» ស្ត្រីដ៏មានឥទ្ធិពលរូបនេះបានរៀបរាប់ឱ្យដឹងទាក់ទងនឹងរឿងដែលអតីតស្វាមីនៅតែបន្តធ្វើការងារជាមួយនឹងផលិតកររូបនោះ ទាំងដែលដឹងពេញទ្រូងថាមានអ្វីកើតឡើងចំពោះលោកស្រីខ្លះ ដូច្នេះអ្នកស្រីសម្រេចចិត្តថាមិនជួយឃោសនាផ្សព្វផ្សាយភាពយន្តនោះទេ
រឿងទាំងអស់នេះកើតឡើងមុនពេលដែលផលិរករ Harvey Weistein ត្រូវបានជនរងគ្រោះដែលធ្លាប់ត្រូវលោករំលោភបំពានចេញមកបកអាក្រាត ដែលធ្វើឱ្យបង្កើតបានជាយុទ្ធនាការ #MeToo គឺជាចលនាដែលស្រែកទាមទារឱ្យមានការបញ្ឈប់រំលោភសិទ្ធិផ្លូវភេទកើតឡើង។
ទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ៖