ក្រុមបាល់ទាត់ Young Elephants FC ម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសឡាវ នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១:០០រសៀល។

ដើម្បីចូលរួមវគ្គជម្រុះ Asean Club Championship Shopee Cup 2024/25 ជើងទី២​ ទល់នឹងព្រះខ័នរាជស្វាយរៀង ថ្ងៃ​ទី​២៤ ខែកក្កដា ខាងមុន នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០យប់។

សម្រាប់ពេលលទ្ធផលការពីជើងទី១ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានយកឈ្នះ Young Elephants ក្នុងលទ្ធផល ៣-២។

ក្រុម​ដែល​នៅ​ចាំ​ក្នុង​វគ្គ​ចែក​ពូល​មាន៖

*ពូល A មាន៖

  • BG Pathum United (ថៃ)
  • Terengganu (ម៉ាឡេស៊ី)
  • PSM Makassar (ឥណ្ឌូណេស៊ី)
  • Dong A Thanh Hoa (វៀតណាម)
  • ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​គូ​ទី១ អាច​ជា​Young Elephants FC (ឡាវ) ឬ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
  • ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​គូ​ទី២ អាច​ជាKasuka (ប្រ៊ុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា)

*ពូល B មាន៖

  • Buriram United (ថៃ)
  • Kuala Lumpur City (ម៉ាឡេស៊ី)
  • Cong An Ha Noi (វៀតណាម)
  • Borneo (ឥណ្ឌូណេស៊ី)
  • Kaya FC—Iloilo (ហ្វីលីពីន)
  • Lion City Sailors (សិង្ហបុរី)

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

ចំណែក​ក្រុម​តំណាង​អោយ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម ​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ចូលរួមដោយ​ក្រុម​ណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើល)៕

Share.