កងយោធពលខេមរភូមិន្ទ កាន់តែកៀក នឹងកំណត់ត្រាបរាជ័យច្រើនលើកជាប់ៗគ្នារបស់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦។

គិតចាប់ពីការប្រកួតសប្ដាហ៍ទី១៨មក កងយោធពលខេមរភូមិន្ទ បានរងបរាជ័យ គ្រប់ការប្រកួតចំនួន ៧លើកជាប់គ្នា កំពុងដេញតាមកំណត់ត្រារបស់អាយអេសអាយ ដង្កោសែនជ័យ ដែលបានបរាជ័យ ៨ប្រកួតជាប់គ្នា នៅដើមរដូវកាល ចាប់ពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី៩។
ស្រប់ពេល នៅថ្ងៃសៅរ៍ ទី២១ មីនានេះ ក្រុមទាំង២ នឹងត្រូវជួបគ្នា ប្រកួតលីគកំពូលកម្ពុជា (Bottom 5) នាទឹកដីកីឡដ្ឋានស្តាចាស់ វេលាម៉ោង ៦:០០នាទីល្ងាច។ បើ កងយោធពលខេមរភូមិន្ទ នោះនឹងតាមទាន់កំណត់ត្រាបរាជ័យច្រើនលើកដូចអាយអេសអាយ ដង្កោសែនជ័យ ហើយ។

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕


