ក្នុងដំណើរ​នៃ​ការប្រកួតហ្វឹកហាត់ Pre-Season នៅប្រទេសថៃ របស់​ក្លិប​បាល់ទាត់បឹងកេត តាមការគ្រោង​ទុក​គឺ​មាន​ចំនួន ៣ប្រកួតមានរយ:ពេល៥ថ្ងៃ បានបញ្ចប់រួចរាល់ ដែល​ទទួល​បាន​លទ្ធផលឈ្នះ១ និងចាញ់២។

ខាងក្រោមនេះគឺជាលទ្ធផល៣ប្រកួតរបស់បឹងកេត Pre-Season នៅប្រទេសថៃ៖

  • បឹងកេត ៤-០ NAVY FC
  • បឹងកេត ២-១ RAYONG FC
  • បឹងកេត ២-១ AYUTTHAYA UNITED។

ចំពោះទីផ្សារដោះដូរកីឡាកររបស់ បឹងកេត ក្រោមការដឹកនាំរបស់លោក ហុង ផេង នៅលីគកំពូលកម្ពុជា រួមមានដូចជា៖

  • នាំចូលកីឡាករ YUTO HIKIDA ជនជាតិជប៉ុន
  • នាំចូលកីឡាករ Iago Bento ជនជាតិប្រេស៊ីល
  • បន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Yusuke Tachibana ជនជាតិជប៉ុន
  • បន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Stefan Golubović ជនជាតិស៊ែប៊ី
  • បន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Ryohei Yoshihama ជនជាតិជប៉ុន
  • បន្តដាក់កីឡាករ ឃាន់ សុបិន ឲ្យគិរីវង់សុខសែនជ័យ ខ្ចីជើង
  • ចែកផ្លូវជាមួយកីឡាករ LEMARIE ANTOINE ជនជាតិបារាំង
  • ចែកផ្លូវជាមួយកីឡាករ TAKAHASHI MAHIRO ជនជាតិជប៉ុន
  • ចែកផ្លូវជាមួយកីឡាករ ស៊ុំ សាន់
  • ចែកផ្លូវជាមួយកីឡាករ ដារ៉ុងរិទ្ធ ពិសិដ្ឋឆព័ណ្ណ
  • ចែកផ្លូវជាមួយកីឡាករ ពុំ បារាំង
  • ចែកផ្លូវជាមួយកីឡាករ ទិត ឌីណា។

ការ​ប្រកួត​ជម្រើសជើងឯក​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់​រដូវ​កាល​ថ្មី​នេះ សមាសភាពក្លិបចំនួន២ ដែលត្រូវបានដំឡើងពីលីគ២ ទៅកាន់​លីគ​កំពូល​កម្ពុជា សម្រាប់រដូវកាល ២០២៤-២៥ គឺសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លិប​បាល់​ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ។

ដូច្នេះសមាសភាពក្លិបនៅលីគកំពូលកម្ពុជា កើនដល់១១ក្រុមរួមមានដូចជា៖ វិសាខា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ, Tiffy Army, Life FC, គិរីវង់សុខសែនជ័យ, ISI ដង្កោសែនជ័យ, បឹងកេត, អង្គរថាយហ្គឺរ៕

Share.