កីឡាករ វឿន វាសនា របស់កម្ពុជា ត្រូវមានភារកិច្ចបន្តនៅជួយក្រុមបាល់ទះ Win Streak ដំណាក់​កាលទី២ ចំនួន ២ជុំទៀត ដែល​មាន ចំនួន ៨ប្រកួតបន្ថែម​ទៀត​​ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មុន​បិទបញ្ចប់​ ពានរង្វាន់លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦។

ដោយ​ការប្រកួត វគ្គសន្សំពិន្ទុដំណាក់កាលទី១ កីឡាករកម្ពុជា វឿន​ វាសនា បាន​ជួយអោយ Win Streak ក្លាយ​ជាម្ចាស់​ជើង​ឯក លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៦ បានកក់ជើងឯករួចរាល់ ក្រោយមាន១០០ពិន្ទុក្នុងដៃមុនគេ។

៨ប្រកួត​នៅសល់ វឿន វាសនា ត្រូវបន្តនៅជួយក្រុមបាល់ទះ Win Streak ដំណាក់​កាលទី២ រួម​មាន៖

  • ទី១ ថ្ងៃទី២១ មីនា៖ Win Streak ប្រកួត​ជាមួយ Taoyuan Leopards
  • ទី២ ថ្ងៃទី២៩ មីនា៖ Win Streak ប្រកួត​ជាមួយ TSG SkyHawks
  • ទី៣ ថ្ងៃទី១១ មេសា៖ Win Streak ប្រកួត​ជាមួយ Taoyuan Leopards
  • ទី៤ ថ្ងៃទី១២ មេសា៖ Win Streak ប្រកួត​ជាមួយ TSG SkyHawks
  • ទី៥ ថ្ងៃទី៩ ឧសភា៖ Win Streak ប្រកួត​ជាមួយ Taoyuan Leopards
  • ទី៦ ថ្ងៃទី១០ ឧសភា៖ Win Streak ប្រកួត​ជាមួយ Taipei East Power
  • ទី៧ ថ្ងៃទី១៦ ឧសភា៖ TSG SkyHawks ប្រកួត​ជាមួយ Win Streak
  • ទី៨ ថ្ងៃទី១៧ ឧសភា៖ Taoyuan Leopards ប្រកួត​ជាមួយ Win Streak៕
Share.