សេចក្ដី​ប្រកាស​ផ្លូវ​ការ​បាន​ចេញ​ហើយ​ ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កម្មវិធី​ Miss Grand International 2024 បាន​ប្ដូរ​មក​ធ្វើ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជាណាចក្រថៃ​ ក្រោយ​ដំបូង​ឡើយ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ផេក​ផ្លូវ​ការ​​នៃ​កម្មវិធី​ Miss Grand International បាន​បង្ហោះ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​ នេះ​ ដោយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​ភាសា​អង់គ្លេស​នោះ​មាន​សេចក្ដី​ដូច​តទៅ៖ «ការ​រង់ចាំ​បាន​មក​ដល់​ហើយ​ ចូលរួម​ជា​សាក្សី​នៃ​កម្មវិធី​ប្រកួត​សម្រស់​ដ៏អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​ ដោយ​មាន​ប្រទេស​ចំនួន​ពីរ​ចាប់​ដៃ​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ Miss Grand International 2024។​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទទួល​បាន​បទ​ពិសោធន៍​ដ៏អស្ចារ្យ​នា​រាត្រី​គ្រង​មកុដ​ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ ​២០២៤ ខាង​មុខ​នេះ។

នេះ​គឺជាប្រវត្តិសាស្ត្រ​ថ្មីមួយ​ទៀត​ហើយ​ សម្រាប់​កម្ពុជា​ក្នុង​ការ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត​សម្រស់​កម្រិត​អន្តរជាតិ ដោយ​កន្លង​មកប្រទេស​​កម្ពុជា​ធ្លាប់​​ជា​​ Host Country ​សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​លក្ខណៈ​​អន្តរជាតិ​ច្រើន​ផង​ដែរ​ដូច​ជា​ Miss Universal Women, Miss Planet International និង Miss Tourism Metropolitan International 2019។ ដោយ​ឡែក កាល​ពី​ឆ្នាំ២០២៣ កម្ពុជា​ក៏ធ្លាប់​ចាប់​ដៃ​ជាមួយ​ប្រទេស​វៀតណាម​ Co-host កម្មវិធី​ Miss Global Interntional និង​ចុង​ក្រោយ​ចាប់​ដៃជាមួយ​នឹង​ប្រទេស​ថៃ​ Co-host ​កម្មវិធី Miss Grand International 2024៕

Share.