សហព័ន្ធកីឡាបាល់ទះកម្ពុជា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សមាគម-ក្លិបកីឡាបាល់ទះទាំងអស់ បានជ្រាបថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ត្រូវបានកំណត់ កាលបរិច្ឆេទពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយប្រារព្ធធ្វើនៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ ដោយប្រកួតលើវិញ្ញាសាកីឡាបាល់ទះក្នុងសាលផ្នែកបុរស។

ការដាក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ សមាគម-ក្លិបកីឡាបាល់ទះដែលត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតត្រូវ មានសំណុំបែបបទស្នើសុំចូលរួមប្រកួតជាផ្លូវការដែលបានផ្ញើមកគណៈកម្មការរៀបចំការប្រកួតរួមមាន៖
១. ពាក្យស្នើសុំចូលរួមការប្រកួត ចំនួន ០៣ ច្បាប់
២. កិច្ចសន្យា ចំនួន ០៣ ច្បាប់
៣.បញ្ជីរាយនាមប្រតិភូ គ្រូបង្វឹក ចំនួន ០៣ ច្បាប់
៤. បញ្ជីរាយនាមកីឡាករ ចំនួន ០៣ ច្បាប់
៥អាល់ប៊ុមប្រតិភូ គ្រូបង្វឹក កីឡាករ ចំនួន ០២ ច្បាប់
៦. បញ្ជីឈ្មោះកីឡាករ (0-2bis) ចំនួន ០១ ច្បាប់
៧. រូបថត (ថ្មី) ប្រតិភូ គ្រូបង្វឹក កីឡាករ ទំហំ ៤គុណ៦ម្នាក់ៗចំនួន ០១សន្លឹក
៨.ចម្លងវិញ្ញាបនបត្រចុះបញ្ជីសមាគម ឬក្លិប ចំនួន ០១ ច្បាប់
៩. ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ចំនួន ០១ ច្បាប់
១០. ចម្លងលិខិតឆ្លងដែន (កីឡាករបរទេស) ចំនួន ០១ ច្បាប់
១១. ត្រូវអនុវត្តតាមបទបញ្ជាការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤
**សម្រាប់គំរូពាក្យស្នើសុំចូលរួមប្រកួត-បទបញ្ជាការប្រកួតកីឡាបាល់ទះអាចមកទទួល ឬទំនាក់ទំនងស្នើសុំ មកសហព័ន្ធកីឡាបាល់ទះកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬ ទំនាក់ទំនង តាមរយៈលេខទូរសព្ទ ០១២ ៧៩៨ ៥០៤ (គណៈកម្មការបច្ចេកទេស) – ០៩៦ ៨៦៩ ៦៦៦៥ (មន្ត្រីរដ្ឋបាល)
សូមជម្រាបជូនថាកាលពីការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ក្រុមបាល់ទះ ក្រសួង មហាផ្ទៃ (ខ) គ្រងជើងឯក អមទឹក ប្រាក់ ៥០លាន រៀល ក្រោយយកឈ្នះក្រុម រដ្ឋបាលរាជធានីភ្នំពេញ ៣សិតទល់១៕

