ឈើតុំ ខេត្តពោលធិ៍សាត់ ជួប ខេត្តបន្ទាយមានជ័យ ខណ:ខេត្តកំពង់ឆ្នាំង ជួប បាត់ដំបង យូណៃធីត នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦​ ក្នុងជំនួបសប្តាហ៍ទី១០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ៣:៣០នាទីរសៀលនេះ។

កម្មវិធីប្រកួត សប្ដាហ៍ទី១០ ​ថ្ងៃទី៣០ កញ្ញា ២០២៥៖

  • ក្លិបបាល់ទាត់ឈើតុំ ខេត្តពោលធិ៍សាត់ ប្រកួតជាមួយ ខេត្តបន្ទាយមានជ័យ ទីលានក្លិបបាល់ទាត់ ឈើតុំ
  • មន្ទី អយក ខេត្តកំពង់ឆ្នាំង ប្រកួត​ជាមួយ ក្រុមបាល់ទាត់បាត់ដំបង យូណៃធីត កីឡដ្ឋាន ខេត្តកំពង់​ឆ្នាំង

ក្រុមមិនទាន់ចាញ់ គិតត្រឹមសប្តាហ៍ទី៩

  • មន្ទីរ អយក ខេត្តកំពត និងសមាគមបាល់ទាត់ខេត្តព្រះសីហនុ (ពូល ក)
  • សមាគមបាល់ទាត់ ខេត្តត្បូងឃ្មុំ (ពូល គ)
  • ខេត្តបន្ទាយមានជ័យ និងក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ (ពូល ឃ)
  • ក្លិបបាល់ទាត់ ភ្នំពេញហ្គាឡាក់ស៊ី (ពូល ខ)
  • ក្លិបបាល់ទាត់ ឡាយអុិនឃីង (ពូល ង)

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២​ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១​ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី៩៖

សូមរឭកថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥ កន្លងទៅ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវ​បាន​បង្កើតឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.