ក្រុមបាល់ទាត់ Crystal Palace F.C. ក្រោមការដឹកនាំរបស់លោក Oliver Glasner គ្រូបង្វឹកសញ្ជាតិអូទ្រីស មិនទាន់ស្គាល់រស់ជាតិចាញ់សោះ ឆ្លងកាត់ ៦ប្រកួត នៅលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៥-២៦។


៦ប្រកួតរបស់ Crystal Palace ប្រកួតទី១ ស្មើជាមួយ តោខៀវ Chelsea ០-០ ប្រកួតទី២ ស្មើជាមួយ Nottm Forest ០-០ ប្រកួតទី៣ ឈ្នះ Aston Villa ៣-០ ប្រកួតទី៤ ស្មើ Sunderland ០-០ ប្រកួតទី៥ ឈ្នះ West Ham ២-១ ប្រកួតទី៦ ឈ្នះ ហង្សក្រហម Liverpool ២-១ កាលពីថ្ងៃទី២៧ កញ្ញា កន្លងទៅ។

ងាកមកមើលតារាងចំណាត់ថ្នាក់គិតត្រឹមសប្ដាហ៍ទី៦ បើទោះជាចាញ់នៅប្រកួតចុងក្រោយនេះ តែហង្សក្រហម Liverpool ឈរកំពូលតារាង ឈ្នះ៥ប្រកួត ចាញ់ ១ មាន១៥ពិន្ទុ តាមពីក្រោយដោយកំភ្លើងធំ Arsenal មាន ១៣ពិន្ទុ។
តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៦៖

