ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Men’s Club Volleyball Championship 2024 ដែលប្រទេសអ៊ីរ៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Yazd នឹងបន្តប្រកួតចំនួន ៤គូទៀតនៅថ្ងៃទី៩ កញ្ញា ២០២៤នេះ។

កម្មវិធីប្រកួតនៅថ្ងៃទី៩ កញ្ញា ២០២៤នេះ៖

លទ្ធផលប្រកួត នៅថ្ងៃទី៨ កញ្ញា ២០២៤៖

ការប្រកួតជើងឯកក្លិបប្រចាំទ្វីបអាស៊ី នេះនៅសល់តែ៨ក្លិបប៉ុណ្ណោះ ក្រោយក្លិប Wolfdogs Nagoya របស់ជប៉ុន ក្លិប Taichung Winstreak របស់តៃវ៉ាន់ និងក្លិប Badding Wo Li VC របស់ចិន បានប្រកាសដកខ្លួន។ សម្រាប់ការប្រកួតត្រូវបាន ចាប់ផ្តើមចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
មូលហេតុដែលមានក្លិបខ្លះប្រកាសដកខ្លួនក៏ព្រោះតែពានរង្វាន់មួយនេះ មានការលើកពេលជាបន្តបន្ទាប់ ដោយដំបូងឡើយគ្រោងធ្វើឡើងនៅខែមេសា កន្លងទៅ ប៉ុន្តែបានប្តូរកាលបរិច្ឆេទ មកកាន់ខែកញ្ញា វិញ ព្រោះជាន់គ្នានឹងការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅក្រុងប៉ារីស។

ក្លិបដែលនៅសល់ទាំង៨នោះមាន
*ពូល A
Shahdab Yazd (អ៊ីរ៉ង់)
Kuwait Sporting Club (គុយវ៉ែត)
Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី)
Pavlodar (កាហ្សាក់ស្ថាន)
*ពូល B
Gas Al Janoob (អ៊ីរ៉ង់)
Al-Rayyan (កាតារ)
Kam Air (អាហ្វហ្គានីស្ថាន)
Foolan Sirjan Iranian (អ៊ីរ៉ង់)
ពានរង្វាន់ Asian Men’s Club Volleyball Championship បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៩ ដោយប្រកួតរាល់១ឆ្នាំម្តង ប៉ុន្តែមានការកំណត់កូតាតាមជា៤តំបន់ក្នុងទ្វីបអាស៊ី ដោយក្នុងនោះមានអាស៊ីកណ្តាល, អាស៊ីខាងលិច, អាស៊ីខាងកើត និងអាស៊ីភាគអាគ្នេយ៍។ ក្លិបមកពីប្រទេសអ៊ីរ៉ង់ ឈ្នះពានរង្វាន់នេះច្រើនជាងគេ គឺរហូតដល់១៦ ដង ខណៈក្លិប Paykan Tehran ឈ្នះបាន៨ដងម្នាក់ឯង៕

