ការប្រកួតបាល់ទះជើងឯកប្រចាំទ្វីបអាស៊ី 2024 Asian Men’s Club Volleyball Championship ដែលកំពុងដំណើរការនៅកីឡដ្ឋាន Shahdab Yazd hall នៅទីក្រុង Yazd ប្រទេសអ៊ីរ៉ង់ បានឈានដល់វគ្គ៨ក្រុមចុងក្រោយ។

សម្រាប់កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះមាន៖
គូទី១) Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី) vs Al-Rayyan Sports Club (កាតារ)
គូទី២) Kam Air (អាហ្វហ្គានីស្ថាន) vs Pavlodar Volleyball Club (កាហ្សាក់ស្ថាន)
គូទី៣) Shahdab Yazd (អ៊ីរ៉ង់) vs Gas Al Janoob (អ៊ីរ៉ាក់)
គូទី៤) Foolad Sirjan Iranian (អ៊ីរ៉ង់) vs Kuwait Sporting Club (គុយវ៉ែត)
*ការប្រកួតចាប់ផ្ដើមពីម៉ោង១១ព្រឹក (ម៉ោងនៅអ៊ីរ៉ង់) តទៅ

ពានរង្វាន់ Asian Men’s Club Volleyball Championship បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៩ ដោយប្រកួតរាល់១ឆ្នាំម្តង ប៉ុន្តែមានការកំណត់កូតាតាមជា៤តំបន់ក្នុងទ្វីបអាស៊ី ដោយក្នុងនោះមានអាស៊ីកណ្តាល, អាស៊ីខាងលិច, អាស៊ីខាងកើត និងអាស៊ីភាគអាគ្នេយ៍។ ក្លិបមកពីប្រទេសអ៊ីរ៉ង់ ឈ្នះពានរង្វាន់នេះច្រើនជាងគេ គឺរហូតដល់១៦ ដង ខណៈក្លិប Paykan Tehran ឈ្នះបាន៨ដងម្នាក់ឯង៕
