លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ នឹងដំណើរការប្រកួត សម្រាប់សប្ដាហ៍ទី៥ នៅថ្ងៃទី១៨ កញ្ញា មានចំនួន ៣គូ និងនៅថ្ងៃទី១៩ កញ្ញា មានចំនួន ២គូ។

កម្មវិធីប្រកួត ថ្ងៃទី១៨ និងនៅថ្ងៃទី១៩ កញ្ញា នេះមាន៖

ឆ្លងកាត់ ៤សប្ដាហ៍រួចមក ភ្នំពេញក្រោន ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ជាក្រុមដែលមិនទាន់បរាជ័យសោះ គិតត្រឹមបញ្ចប់ការប្រកួតកាលពីថ្ងែទី១៥ កញ្ញា នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕


