ម្ចាស់ផ្ទះកម្ពុជា គឺក្រុមជម្រើសជាតិយុវជនអាយុក្រោម២០ឆ្នាំនឹង ត្រៀមទទួលក្រុមចំនួន៣ រួមមាន ក្រុមយុវជន ជប៉ុន, យេម៉ែន និងគុយវ៉ែត ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ជាទឹកដីសម្រាប់ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី 2027 AFC U-20 Asian Cup qualification នៃវគ្គជម្រុះក្នុងពូល G នៅចុងខែសីហា ខាងមុខ​នេះ។

កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូល G

  • ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ជប៉ុន ប៉ះ គុយវ៉ែត
  • ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យេម៉ែន ប៉ះ កម្ពុជា
  • ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ គុយវ៉ែត ប៉ះ យេម៉ែន
  • ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា ប៉ះ ជប៉ុន
  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ជប៉ុន ប៉ះ យេម៉ែន
  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា ប៉ះ គុយវ៉ែត

សម្រាប់រដូវកាលឆ្នាំ២០២៤ កន្លងទៅគឺក្រុមជម្រើសជាតិអូស្ត្រាលី ជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអ៊ូឌីត ដោយបាល់កាត់ក្តី១១ម៉ែត្រ ៥ទល់នឹង៤ ក្រោយឈ្នះគ្នា១-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១ ខែមីនា ២០២៥ ដែលចិនជាម្ចាស់ផ្ទះ។

ក្រុម​កូរ៉េខាងត្បូង ជា​អ្នក​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១២លើក គិតចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩មក​។ ដំបូង​ឡើយ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង តែ​ចាប់​ពី​ឆ្នាំ​១៩៧៨ មក​ពានរង្វាន់​នេះ​ប្តូរ​មក​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ៕

Share.