ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Scott Cooper គ្រូបង្វឹកជនជាតិអង់គ្លេស បាននាំចូលកីឡាករបរទេស៧នាក់ និងកីឡាករចូលសញ្ជាតិខ្មែរ១នាក់ ត្រៀមសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧។

  • Lucas Ambiel ខ្សែការពារ ជនជាតិប្រេស៊ីល
  • Donovan Ewolo ខ្សែប្រយុទ្ធ ជនជាតិកាមេរូន
  • Sherwin Seedorf ខ្សែប្រយុទ្ធ ជនជាតិហូឡង់
  • Ousman Gai ខ្សែប្រយុទ្ធ ជនជាតិហ្គំប៊ី
  • Cristian Roque ខ្សែប្រយុទ្ធ ជនជាតិប្រេស៊ីល
  • Jaume Cuéllar ខ្សែប្រយុទ្ធ ជនជាតិបូលីវី
  • Aly Ndom ខ្សែបម្រើ ជនជាតិបារាំង
  • Andrés Nieto ខ្សែបម្រើ កីឡាករចូលសញ្ជាតិខ្មែរ

ដោយឡែកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Mattew McConkey គ្រូបង្វឹកជនជាតិសាធារណរដ្ឋអៀរឡង់ មានកីឡាករបរទេសរហូតដល់១១នាក់ និងកីឡាករចូលសញ្ជាតិខ្មែរ១នាក់ ត្រៀមការពារតំណែងលីគកំពូលកម្ពុជា និងពាន Hun Sen Cup ជាពិសេសពានអន្តរជាតិចំនួន២ធំៗគឺ 2026–27 AFC Champions League Two និង ASEAN Club Championship (Shopee Cup)។

  • Faris Hammouti ខ្សែការពារ ជនជាតិហូឡង់
  • Rui Pires ខ្សែបម្រើ ជនជាតិព័រទុយហ្គាល់
  • Tiago Alves ខ្សែប្រយុទ្ធ ជនជាតិព័រទុយហ្គាល់
  • Breno Caetano ខ្សែការពារ ជនជាតិប្រេស៊ីល
  • Martins Junior ខ្សែប្រយុទ្ធ ជនជាតិប្រេស៊ីល
  • Ryo Fujii ខ្សែបម្រើ ជនជាតិជប៉ុន
  • Johannes Tartarotti ខ្សែប្រយុទ្ធ ជនជាតិអូទ្រីស
  • Kwame Peprah ខ្សែប្រយុទ្ធ ជនជាតិហ្គាណា
  • Takashi Odawara ខ្សែការពារ ជនជាតិជប៉ុន
  • Silvester van der Water ខ្សែបម្រើ ជនជាតិហូឡង់
  • Connor Shields ខ្សែប្រយុទ្ធ ជនជាតិស្កុតឡែន
  • Takaki Ose ខ្សែការពារ កីឡាករចូលសញ្ជាតិខ្មែរ

ពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៦ រវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់នឹងវិសាខា នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង៧:០០យប់។

តម្លៃសំបុត្របែងចែកជា២ប្រភេទ គឺប្រភេទទី១ មានតម្លៃ ១០,០០០ រៀល និងប្រភេទទី២ មានតម្លៃត្រឹមតែ ៨,០០០ រៀលប៉ុណ្ណោះ។ ជាពិសេសអ្នកគាំទ្រនឹងទទួលបាន ការបញ្ចុះតម្លៃ ២,០០០ រៀលបន្ថែម លើសំបុត្រសន្លឹកទី១ ដោយស្វ័យប្រវត្តិ តាមរយៈគណនី CPL Plus (CPL+) ។

ប្រវត្តិពានរង្វាន់មុនបើករដូវកាលនេះ រៀបចំចំនួន៥លើករួចមកហើយ​ ដោយលើកដំបូងបំផុតគឺនៅ​ឆ្នាំ​២០១៧ ប្រើ​ឈ្មោះ​ថា​ CNCC Charity Cup 2017 ហើយ រហូតដល់​ឆ្នាំ​២០២៣ ទើប​រៀបចំ​ឡើង​វិញ ដោយ​ប្រើ​ឈ្មោះ​ថា Cambodian Super Cup រហូតដល់បច្ចុប្បន្ន។

សម្រាប់​លទ្ធផល​៥លើក​មក​នេះឃើញថា៖

  • ឆ្នាំ​២០១៧៖ បឹងកេត ៣-០ ក្រសួងការពារជាតិ (សមាគមក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ)
  • ឆ្នាំ​២០២២៖ ភ្នំពេញក្រោន ២-១ វិសាខា
  • ឆ្នាំ២០២៣៖ ភ្នំពេញក្រោន ២-១ វិសាខា
  • ឆ្នាំ២០២៤៖ ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
  • ឆ្នាំ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ ភ្នំពេញក្រោន (ព្រះខ័នរាជស្វាយរៀង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)។

ក្រោយចប់ពានរង្វាន់បើករដូវកាលមួយនេះ ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៦-២៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ខណៈសមាជិកចូលរួមគឺមានចំនួន១១ក្រុម៕

Share.