ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ដែរត្រូវនិងបិណ្ឌទី១៤នេះ បានរៀបចំនិមន្តព្រះសង្ឃចំនួន០៥អង្គ លោកតាជី លោកតាជីចំនួន១០នាក់ ដើម្បីរៀបចំធ្វើបុណ្យរាប់បាត្រ បង្សុកូលនៅមណ្ឌលអប់រំកែប្រែទី២ ជាពិសេសចង់ឱ្យជនជាប់ឃុំបានធ្វើបុណ្យនាឱកាសបុណ្យភ្ជុំបិណ្ឌនេះតែម្តង។


ក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ទិត្យ ម៉ាលីន អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ក្លូត កណ្ណិកា ប្រធានមណ្ឌលអប់រំកែប្រែទី២ .លោក លោកស្រីអនុប្រធានមណ្ឌល លោកប្រធានការិយាល័យ និងលោក លោកស្រី អ្នកនាងកញ្ញា ក្នុងវេនទី០១ទាំងអស់។

ការរៀបចំធ្វើបុណ្យរាប់បាត្របង្សុកូល នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏ជាពិធីបុណ្យប្រពៃណីជាតិខ្មែរនិងជាពិធី សម្រាប់ព្រះពុទ្ធសាសនា ដែលមណ្ឌលអប់រំកែប្រែទី២ បាននិមន្តព្រះសង្ឃ លោកតាជី លោកតាជី ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលដោយបានអនុញ្ញាតឲ្យជនជាប់ឃុំចំនួន១០០នាក់ ក្នុងនោះមានក៏មានជនជាប់ឃុំដែលមានផ្ទៃពោះ និងមានកូនតូចៗជាប់ជាមួយ មានឱកាសបានមានឱកាសបានចូលរួមផងដែរ។

ក្នុងពិធីនេះផងដែរ មណ្ឌលបានអនុញ្ញាតឲ្យជនជាប់ឃុំ បានចូលរួមធ្វើពិធីរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ អញ្ជើញមកទទួលមគ្គផលកុសលផលបុណ្យ ដែលកូនចៅគាត់បានធ្វើ ដោយមានបាយ សម្ល សំណែន បច្ច័យ និងស្លាកដកមួយចំនួន។ ក្នុងពិធីនេះដែរ ក៏មានការពូនភ្នំខ្សាច់ផងដែរ ដើម្បីឲ្យពួកគាត់ បានផ្ដាច់កម្មពៀរវេរាទាំងឡាយផងដែរ៕


