ខ្សែប្រយុទ្ធ Josemar Balanga Agostinho របស់ Tiffy Army បានក្លាយជាកីឡាករឆ្នើមប្រចាំខែកញ្ញា ដែលជ្រើសរើសដោយក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

បេក្ខភាពកីឡាករឆ្នើមប្រចាំខែកញ្ញា ទាំង ១១រូប ក្នុងនោះមានកីឡាករខ្មែរ ៤រូប និងកីឡាករបរទេស ៦រូប រួមមានដូចខាងក្រោម៖
- កីឡាករ សុផល ឌីម៉ង់ និង Nuget Ben William របស់អង្គរថាយហ្គឺរ
- កីឡាករ Andres Nieto និង Ofufu Ibeh របស់ភ្នំពេញក្រោន
- កីឡាករ កាន់ ម៉ូ និង Souza Ramon របស់វិសាខា
- កីឡាករ សៀង ចន្ធា របស់បឹងកេត
- កីឡាករ Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ
- កីឡាករ Pablo Augusto របស់ព្រះខ័នរាជស្វាយរៀង
- កីឡាករ Josemar Balanga Agostinho របស់ Tiffy Army
- កីឡាករ ឃាន់ សុបុិន របស់គិរីវង់សុខសែនជ័យ។
ខណ:កីឡាករ លឹម ពិសុទ្ធ ជាកីឡាករដំបូងគេឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែសីហា។

សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន កីឡាករល្អប្រចាំខែ ទទួលបានម៉ូតូមួយគ្រឿង ពីម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Suzuki Motor Co., LTD ប៉ុន្តែសម្រាប់នៅរដូវកាលថ្មី ឆ្នាំ២០២៤-២៥នេះ ក្រុមហ៊ុន Cambodian Premiere League បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ដុល្លារវិញ៕

