Fan Sport ជាឯកសណ្ឋានផលិតផលខ្មែរទី២ ដែលបានប្រើប្រាស់ដោយក្រុមបាល់ទាត់ភ្នំពេញក្រោន ក្នុងការប្រកួតពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប AFC Challenge League 2025-26 ជើងទី១ វគ្គ៨ក្រុមចុងក្រោយ ជាមួយព្រះខ័នរាជស្វាយរៀង នាពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ កាលរាត្រីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

កន្លងទៅក្លិបបាល់ទាត់វិសាខា គឺជាក្រុមដំបូងគេ ដែលបាននាំយកឯកសណ្ឋានផលិតផលខ្មែរទី១ ដែលមានឈ្មោះថា Forwrd បង្ហាញខ្លួននៅពានរង្វាន់អន្តរជាតិ កម្រិតទ្វីបអាស៊ី AFC Cup កាលពីឆ្នាំ២០២១ កន្លងទៅ។

ដោយកាលនោះ វិសាខា គឺជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍តំបន់លើកដំបូងបំផុត។ ក្រោយការលុបចោលវគ្គ Play-Off នឹងនាំឱ្យវិសាខា និង Lalenok United ចូលទៅលេងក្នុងពូល I ជាមួយក្លិបម៉ាឡេស៊ី Terengganu និងក្លិបសិង្ហបុរី Geylang International។

ងាកមកការប្រកួតវគ្គជម្រុះ វគ្គ ៨ក្រុម របស់ភ្នំពេញក្រោយ នឹងព្រះខ័នរាជស្វាយរៀងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ នៅសលើជើងទី២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ពហុកីឡដ្ឋានមរតកតេជោ បន្ទាប់ពីព្រះខ័័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន នៅជើងទី១ ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ ម្ចាស់ជើងឯកបានទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ២ទល់នឹង១ ក្រោយចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា ២០២៥៕

