គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា គឺ​ជាកីឡាករបរទេសដំបូងគេ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Hanoi Volleyball Club ដើម្បីមកប្រទេសវៀតណាម ហើយ​នេះ​ក៏​ជាលើក​ទី២ ផងដែររបស់​គេ ត្រៀមប្រកួតប្រជែងក្នុងជុំទី១ នៃការ​ប្រកួត​ជើងឯកបាល់ទះជាតិរបស់​ប្រទេស​វៀតណាម National Volleyball Championship ឆ្នាំ២០២៦។

យោងតាមការស៊ើបអង្កេតរបស់ SGGP ក្រុមបាល់ទះ Hanoi បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយកីឡាករ គួន មុំ (កម្ពុជា) មកកាន់ប្រទេសវៀតណាម ដើម្បីចូលរួមការប្រកួតជើងឯកជាតិឆ្នាំ២០២៦ ជុំទីមួយ។ ការ​ប្រកួត​ជុំ​ទី​មួយ​ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា នៅ​ទីក្រុង Dong Anh (ហាណូយ)។

នេះ​ជា​លើក​ទី​២​ហើយ​ ដែល គួន មុំ ចូល​រួម​ក្រុម​បុរស ​Hanoi ។ កាលពីឆ្នាំមុន គួន មុំ លេងឱ្យក្រុម Hanoi ក្នុងជុំទី២ នៃជើងឯកជាតិឆ្នាំ២០២៥ និងជាតួអង្គសំខាន់ម្នាក់ដែលបានជួយក្រុមឱ្យទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យក្នុងការគេចចេញពីការកាត់ចោល។

គួរ​បញ្ជាក់ថា កាល​ពី​ឆ្នាំ២០២៥កន្លងទៅ កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយក្រុមបាល់ទះ Hanoi Volleyball Club គេផុតពីតំបន់គ្រោះថ្នាក់ (កាត់ចោល) បន្ទាប់ពីឆ្លងកាត់៥ប្រកួត ឈ្នះ៤ ចាញ់១ នៃពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម៕

Share.