ក្លឹបបាល់ទាត់ឡាយហ្វ នៅ​ព្រឹក​ថ្ងៃទី១៨ តុលា​នេះ បានប្រកាស​តែងតាំងលោកគ្រូបង្គោល JÖRG PETER STEINEBRUNNER ជាគ្រូបង្គោលថ្មី ដែល​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​នៅ​តំបន់​អាស៊ី និងជាអ្នកវិភាគកម្មវិធីទូរទស្សន៍អាស៊ីសម្រាប់ការប្រកួត World Cup និង Euro Championship។

លោកលោក Jörg Peter Steinebrunner មានសញ្ជាតិ អាល្លឺម៉ង់ មានអាយុ៥២ឆ្នាំ លោកគ្រូបង្គោល Jörg លោកនាំមកនូវបទពិសោធន៍ និងជំនាញដ៏សម្បូរបែប ព្រមទាំងកាន់សញ្ញាប័ត្រ AFC Pro Diploma ។

បទពិសោធន៍របស់លោករួមមាន៖

  • គ្រូបង្វឹកនៅ Malaysia Premier League & Super League
  • គ្រូបង្វឹកនៅលីគកំពូលសិង្ហបុរី
  • គ្រូបង្វឹកនៅលីគកំពូលឥណ្ឌូនេស៊ី
  • គ្រូបង្វឹកនៅប្រទេសថៃ លីគទី 2
  • ជាសាស្ត្រាចារ្យសម្រាប់សមាគមបាល់ទាត់ប្រទេសថៃ និងកូរ៉េ
  • អ្នកវិភាគកម្មវិធីទូរទស្សន៍អាស៊ីសម្រាប់ការប្រកួត World Cup និង Euro Championship

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ឡាយហ្វ បានប្រកាសព្រមព្រៀងបញ្ចប់កិច្ចសន្យា ជាមួយ លោកគ្រូបង្គោល ប្រាក់ សុវណ្ណារ៉ា កាល​ពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ដឹង​នាំ​ក្លិប​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា បាន​ត្រឹម​ ៧ប្រកួត​ប៉ុណ្ណោះ​និងមិន​ដែល​ឈ្នះសោះ ស្មើ២ ចាញ់ ៥ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៩ មាន​ ២ពិន្ទុ៕

Share.