
គូខ្លាំងជាច្រើនបានប្រើកម្លាំងកាយរៀងខ្លួនប្រកួតនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ខណៈព្រះរាជពិធូបុណ្យជាតិនេះបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៤ វិច្ឆិកា ហើយបានរៀបចំពិធីបិទវិញនៅល្ងាចថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃ ១៤-១៥ កើត និង ១រោចខែកក្ដិក ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកាឆ្នាំ ២០២៤។

ជាលទ្ធផលចំណាត់ថ្នាក់ឃើញថាចំណាត់លេខ១ ទូកងដែលមានល្បៀនលឿនជាងគេបានទៅលើទូកង តេជោកែវវិជ័យបារមីចៅសែន មកពីខេត្តពោធិ៍សាត់ លេខ២ បានទៅលើទូកង សារាយតេជោសែនជ័យ មកពីខេត្តកណ្តាល និងលេខ៣បានទៅលើទូក កោះកេរធិបតី មកពីខេត្តព្រះវិហារ។

លទ្ធផលសរុបនៃការប្រណាំងទូកង ក្នុងព្រះរាជពិធីអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤៖
គួរបញ្ជាក់ថា នៅក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានទូកអុំ និងទូកចែវ សរុប ៣៤៨ទូក និងមានចំណុះទូកជាកីឡាករ កីឡាការិនី ២២០៤២នាក់ ដោយចំនួននេះបានកើនឡើងច្រើនជាងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២៣កន្លងទៅ។
ក្នុងចំណោមទូកសរុប ចំនួន ៣៤៨ទុក ក្នុងនោះមានចំនួនទូកអុំបុរសចំនួន ១៧១ទូក ចែវបុរសចំនួន ៤៤ទូក ទូកខ្នាតអន្តរជាតិបុរស ១៣០ទូក ខ្នាតអន្តរជាតិនារី ៣ទូក។ កម្លាំងចំណុះទូកជាកីឡាករ កីឡាការិនីសរុប ២២០៤២នាក់ ក្នុងនោះចំនួនចំណុះទូកពេញសិទ្ធិបុរស ១៧៥៤នាក់ និងនារី១០៦នាក់ ខណៈចំណុះទូកបម្រុងបុរស ៤២៩៤នាក់ និងនារី ១០២នាក់ ។
ចំនួនទូក និងចំណុះទូកនេះមកពីក្រសួង រាជធានី-ខេត្ត អង្គភាពស្ថាប័ន សមាគមសរុបចំនួន ២៧ ក្នុងនោះខេត្តដែលបានបញ្ជូនទូកមកចូលរួមប្រណាំងទូកច្រើនជាងគេឈរនៅលំដាប់ថ្នាក់ពីលេខ១ដល់លេខ៤ រួមមានខេត្តព្រៃវែង ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ចាម៕
ម្ចាស់ជើងឯកប្រចាំឆ្នាំ (គិតពីឆ្នាំ២០០៥)

