ក្រុមនារីសមាគមបាល់ទាត់ខេត្តណ្ដាល ជាក្រុមមិនទាន់រកបានជ័យជម្នះសោះ ក្រោយឆ្លងតាក់ ៦ប្រកួត នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាលឆ្នាំ២០២៥ ត្រឹមសប្តាហ៍ទី៦ ស្របពេលមិនទាន់រកបានគ្រាប់បាល់ទាល់តែសោះ ខណ:របូតគ្រាប់បាល់វិញ ៦០គ្រាប់។

ឆ្លងកាត់ ៥ប្រកួតរួចមក ក្រុមនារីសមាគមបាល់ទាត់ខេត្តណ្ដាល ប្រកួតទី១ ចាញ់ មីស្ទើលេង ៥-០ ប្រកួតទី២ ចាញ់ភ្នំពេញក្រោយ ២៧-០ ប្រកួតទី៣ ចាញ់ណាហ្គាវើលដ៍ ៨-០ ប្រកួតទី៤ ចាញ់បឹងកេត ៨-០ និងប្រកួតទី៥ ចុងក្រោយ ចាញ់សៀមរាប ១២-០ ប្រកួតទី៦ ចាញ់ ព្រះខ័នរាជស្វាយរៀង ១២-០ កាលពីថ្ងៃធាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ខណ:ក្រុមមិនទាន់ចាញ់សោះ មានក្រុមនារីភ្នំពេញក្រោន កំពុងឈរកំពូលតារាង ឈ្នះ៦ប្រកួតជាប់គ្នា មាន១៨ពិន្ទុពេញ ដោយមិនរបូតគ្រាប់បាល់សោះ។
តារាងចំណាត់ថ្នាក់ លីគនារី ឆ្នាំ២០២៥ ត្រឹមសប្ដាហ៍ទី៦៖

ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៣១ គ្រប់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក។
សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

