ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោក Myo Hlaing Win បានកោះហៅ៣០នាក់ ត្រៀមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

កីឡាករមីយ៉ាន់ម៉ា ២នាក់នៅលីគកំពូលកម្ពុជា កោះហៅចូលក្រុមជម្រើសជាតិ៖

  • ខ្សែប្រយុទ្ធស្លាប Thiha Zaw សមាជិកណាហ្គាវើលដ៍
  • ខ្សែការពារកណ្តាល Soe Moe Kyaw សមាជិក Tiffy Army FC។
Thiha Zaw

គួរដឹងថាកីឡាករ Thiha Zaw របស់ណាហ្គាវើលដ៍ រកបាន២គ្រាប់ឱ្យក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អំឡុងថ្ងៃ FIFA Days ខែវិច្ឆិកា កន្លងទៅ៖

  • មីយ៉ាន់ម៉ា ២-៣ សិង្ហបុរី (១គ្រាប់)
  • មីយ៉ាន់ម៉ា ២-៣ លីបង់ (១គ្រាប់)។

ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ស្ថិតនៅពូល B ជាមួយ វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, និងឡាវ ខណ:គោព្រៃកម្ពុជា ស្ថិតនៅពូល A ជាមួយទីម័រខាងកើត, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី។

Soe Moe Kyaw

ពានរង្វាន់ ASEAN Championship (AFF Mitsubishi Electric Cup) ត្រូវបានបង្កើតឡើងដំបូងឆ្នាំ ១៩៩៦ ខណ:ប្រទេសថៃ ឈ្នះជើងឯកច្រើនជាងគេសរុប ៧លើក, សិង្ហបុរី ឈ្នះ៤លើក វៀតណាម ២លើក និងម៉ាឡេស៊ី ១លើក៕

Share.