ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន AIA Stadium, KMH Park សប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា។

នេះជាការដឹកនាំលើកចុងក្រោយរបស់លោក JEAN BOTIOBA ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ មុនផ្លាស់ប្តូរតួនាទី។

គួរដឹងថាលោក JEAN BOTIOBA គឺជាគ្រូបង្វឹកទី២ បន្ទាប់ពីលោក ប្រាក់ សុវណ្ណារ៉ា ចែកផ្លូវជាក្រុមបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្រោយចាប់ផ្តើមរដូវកាលធ្វើមិនសូវបានល្អ។
បច្ចុប្បន្នក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ឈរលេខរៀងទី១២ ឈ្នះ៤ ស្មើ២ និងចាញ់៧ មាន១៤ពិន្ទុក្រោមការដឹកនាំរបស់លោក JEAN BOTIOBA៕
លទ្ធផល៣ប្រកួតនៅ CPL សប្តាហ៍ទី១៤៖


