ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយចប់​​ពិធីចាប់ពូលនៃការប្រកួតកីឡាបាល់ទះដណ្ដើពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ កាល​ពី​ថ្ងៃទី២៨ វិច្ឆិកា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើកឡើង​៖ ដោយ​សារ​ឆ្នាំ២០២៥ ជាឆ្នាំដ៏សំខាន់ ដែល​មាន​ពាន​រង្វាន់​២ធំៗ ដូច​ជា Sea V.League និងស៊ីហ្គេម នៅ​ប្រទេសថៃ ក្នុង​នោះ​ដែល​សម្រាប់​ពាន​នៅ​តៃវ៉ាន់​ ក៏​នឹង​ត្រូវ​ចូល​រួម​ដូច​គ្នា។

លោកបណ្ឌិត បាន​បន្ថែម​ថា នៅ​ឆ្នាំ២០២៥ កម្ពុជា នឹងរៀបចំពានរង្វាន់បាល់ទះអន្តរជាតិមួយមាន ភ្ញៀវ បារាំង អូស្ត្រាលី ជប៉ុន ថៃ និងម៉ាឡេស៊ី ដើម្បី​អោយ​អត្តពលិក​ជម្រើសជាតិ​កម្ពុជា តេស្ត​សម្ថភាព​ ក៏​ដូច​ជា​ដល់​ស្រង​បច្ចេកទេស​ ត្រៀម​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ចុង​ឆ្នាំ២០២៥ នៅ​ប្រទេស​ថៃ។

ទស្សនាកិច្ចសម្ភាសន៍ របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា៖

សម្រាប់ការកាលបរិច្ឆេទប្រកួត​​ពានរង្វាន់​នេះ ត្រូវបានកំណត់ចាប់​ពីពីថ្ងៃទី១០ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរកឃើញជើងឯក ដែលប្រព្រឹត្តិទៅនៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ ការប្រកួត​នេះ នឹង​ធ្វើ​ការផ្សាយផ្ទាល់​ដោយ សារព័ត៌មានត្រយង។

ជុំវិញចំណុចសំខាន់ៗនៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ មានដូចជា៖

– ក្រុមចូលរួម ៣១សមាគម-ក្លឹបមកពីបណ្ដាលរាជធានី-ខេត្ត
– អាចចុះឈ្មោះកីឡាករដែលមានគុណផលខ្ពស់ (លំដាប់ Grade A) បាន២នាក់
– អាចដាក់កីឡាករបរទេសលេងនៅលើទីលាន បាន១នាក់
– ក្រុមឈ្នះជើងឯកមានឈ្មោះឡើងទៅលេងពានរង្វាន់ «តេជោលីគ»។

តើក្រុមណានឹងក្លាយជាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤នេះ
រំលឹកផងដែរម្ចាស់ជើងឯកកន្លងមក ៖

  • រដូរកាលទី១ ឆ្នាំ២០២២ សមាគមកីឡាបាល់ទះវិសាខា B
  • រដូលកាលទី២ ឆ្នាំ២០២៣ សមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B

គួរបញ្ជាក់ថា ព្រឹត្តិការប្រកួត​​ពានរង្វាន់​កីឡាបាល់ទះ​សម្តេច​ក្រឡាហោម ឆ្នាំ​២០២៣ ​ម្ចាស់​ជ័យលាភី​បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ (ខ) ក្រោយ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ដោយ​លទ្ធផល ៣សិត​ទល់១​សិត (១៦-២៥​,​២៥-២៣,២៥-២០,២៥-២០) លើ​ទីលាន​វិមាន​ពហុកីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣៕

Share.