សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ កំពុង​ឈរ​លេខ១ ក្នុងតារាង​ចំណាត់​ថ្នាក់ ខណ:លេខ២ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ឈរ​លេខ២ ជាក្រុម​មិន​ទាន់​ចាញ់​សោះដូច​គ្នា ក្នុង​ការ​ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) រដូវកាល 2024-2025។

តារាង​ចមណាត់​ថ្នាក់ «តេជោលីគ Techo League» រដូវកាល 2024-2025 ក្រោយ​ប្រកួត​បាន​ ៣ថ្ងៃ នៅជុំទី១៖

លទ្ធផលទាំង៣ ថ្ងៃ ជុំទី១ នៃពានរង្វាន់កីឡាបាល់ទះតេជោលីគ «Techo League» រដូវកាល 2024-2025៖

សមាគម-ក្លិបកីឡាបាល់ទះ ចំនួនទាំង៨ រួមមាន÷

  • សមាគមកីឡាបាល់ទះវិសាខា
  • សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
  • ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
  • ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
  • ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
  • ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់
  • ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

គួរបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) លើកទី១ រដូវកាល ២០២៤ ក្លិបបញ្ជាការដ្ឋានអង្គរក្ស បាន​ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-១ (២៥-១៩, ២៥-២០, ២១-២៥, ២៥-១៩) នៅពហុកីឡដ្ឋានជាតិ ខណ:ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រសួងមហាផ្ទៃ ៣-២ (២៦-២៨ ២៤-២៥ ២៥-១៦ ១៧-១៥)៕

Share.