កីឡាករ Ndongo Louis Willy របស់់ ISI ដង្កោសែនជ័យ បាន​យក​ឈ្នះ​បេក្ខភាពកីឡាករឆ្នើម ១០រូប​ផ្សេងទៀត ក្លាយ​ជាកីឡាករ​ល្អប្រចាំខែមករា សម្រាប់ឆ្នាំ២០២៥ (PLAY OF THE MONTH JANUARY 2025 ) និងជាម្ចាស់ប្រាក់រង្វាន់ ៦០០ដុល្លារ ប្រចាំខែធ្នូ នៅរដូវកាល ២០២៤/២៥។

ក្នុង​នោះបេក្ខភាពកីឡាករឆ្នើម ដែល​ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បង្ហាញប្រចាំខែមករា នៅលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ មានដូចជា៖

  • កីឡាករ រ៉េត លីហេង របស់ក្លិបណាហ្គាវើលដ៍
  • កីឡាករ Tetsuaki Misawa របស់ក្លិប Tiffy Army
  • កីឡាករ សៀង ចន្ធា របស់​បឹងកេត
  • កីឡាករ Gabriel Silva Costa របស់​ព្រះខ័នរាជស្វាយរៀង
  • កីឡាករ ឃាន់ សុបុិន របស់​គិរីវង់​សុខសែនជ័យ
  • កីឡាករ លឹម ពិសុទ្ធ របស់​ភ្នំពេញក្រោន
  • កីឡាករ គី រីណា របស់​អង្គរថាយហ្គឺរ
  • កីឡាករ Thiha Zaw របស់ក្លិបណាហ្គាវើលដ៍
  • កីឡាករ កាន់ ម៉ូ របស់​វិសាខា
  • កីឡាករ Kim Seo In របស់​ឡាយហ្វ ខេត្តព្រះសីហនុ៕
Share.