មិន​ខុសពី​ការប្រកួត​បាល់ទាត់ ដែល​មាន​អាជ្ញាកណ្ដាលកាត់​សេចក្ដី និង​ផ្ដល់កាតលឿ ឬកាត់ក្រហម​ ទៅដល់​កីឡាករ គ្រូបង្វឹក ឬមួយ​ក៏​ក្រុម​ការ​ងារ នៅ​ពេល​មាន​កំហុស ដោយឡែក​នៅ​ក្នុង​វស័យ​បាល់ទះ​ក៏​ដូច​ច្នេះ​ដែរ លោក​អាជ្ញាកណ្ដាល​តែងតែ​ផ្ដល់​កាត​ទៅ​កាន់​កីឡាករ​ គ្រូបង្វឹក ឬមួយ​ក៏​ក្រុម​ការ​ងារ ដែលបាន​បង្ករកំហុស​នៅ​ក្នុង​ទីលាន។

ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​ជាញឹក​ញាប់​ គឺ​ការ​ប្រកួត​បាល់ទាត់ តែនៅ​ថ្ងៃនេះ សារព័ត៌មាន​ត្រយង សូម​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​អត្ថន័យ ការពិន័យកកាតលឿង កាតក្រហម របស់អាជ្ញាកណ្ដាល នៅក្នុងវិស័យបាល់ទះ វិញ​ម្ដង។

១. ព្រមាន ឬ ពិន័យចំពោះអាកប្បកិរិយាមិនល្អរបស់កីឡាករ

២. ការពិន័យ និងផ្តល់ ១ពិន្ទុ និងសេវាដល់គូប្រកួត

៣. ការលើកបង្ហាញប័ណ្ណពណ៌ក្រហម និងលឿង (កាតពណ៌ក្រហម និងលឿង) ផ្អោបគ្នាដើម្បីបង្ហាញពីការៈ បណ្តេញកីឡាករចេញឈប់ក្នុង ១សិត

៤. ការលើកបង្ហាញប័ណ្ណពណ៌ក្រហម និងលឿង (កាតពណ៌ក្រហម និងលឿង) ដាច់ពីគ្នាដើម្បីបង្ហាញពីការៈ បណ្តេញកីឡាករចេញឈប់ក្នុង ១ប្រកួត

Share.